ទឹកភ្នែកភរិយាក្នុងគ្រាដែលលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានចាត់តំណាងដឹកនាំប្រតិភូស្នងការដ្ឋានឲ្យទៅចូលរួមគោរពវិញ្ញាណក្ខន្ធសពស្វាមីលោកស្រី

ទឹកភ្នែកភរិយារបស់លោកអនុសេនីយ៍ឯក ស៊ឹម ធុច បានធ្លាក់ជោគថ្ពាល់ស្រណោកស្រណោះអាឡោះអាល័យនឹកសែនស្ដាយស្រណោះស្វាមីក្នុងគ្រាដែលលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃសៅរ៍ ទី០២ ខែធ្នូ ឆ្នាំ២០២៣ បានចាត់លោកឧត្តមសេនីយ៍ត្រី សេង គឹមឃន ស្នងការរងទទួលការងារធនធានមនុស្ស ជាតំណាង ដឹកនាំប្រតិភូស្នងការដ្ឋានឲ្យទៅចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ឯក ស៊ឹម ធុចអត្តលេខ៣០៤៣៣ ឋាន: នាយរងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដែលបានទទួលមរណភាពនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ដោយរោគាពាធ។

បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិកំពង់សំណាញ់១
សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្ដាល៕

អត្ថបទដែលជាប់ទាក់ទង