មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច៖ ថ្មីៗនេះ មានជនអនាមិកបានក្លែងបន្លំបង្កើតលេខតេឡេក្រាម ដាក់ឈ្មោះថា «CS.Makara Chan Em» គឺជាតេឡេក្រាមក្លែងក្លាយ

ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹងថា មានជនអនាមិកបានក្លែងបន្លំបង្កើតលេខតេឡេក្រាម (Telegram) ដោយប្រើប្រាស់ឈ្មោះរបស់ឯកឧត្ដមឈ្មោះ «ឯម ច័ន្ទមករា ; Em Chan Makara» ដោយជនខិលខូចបានបង្កើតតេឡេក្រាមក្លែងក្លាយ (fake account) ដាក់ឈ្មោះថា «CS.Makara Chan Em»។

ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់ថា ប្រសិនបើបងប្អូន និងអ្នកទាំងអស់គ្នាបានទទួលសារ ដែលអះអាងថា ជាឯកឧត្តម សូមកុំយកចិត្តទុកដាក់ និងសូមប្រុងប្រយ័ត្នចំពោះការឆបោកដែលកំពុងកើតមាន ដោយការប្រើឈ្មោះ និងរូបថតរបស់ឯកឧត្ដមទៅប្រើប្រាស់។

ជាមួយនេះ ឯកឧត្តម ឯម ច័ន្ទមករា សូមធ្វើការបដិសេដដាច់ខាត និងសូមឲ្យជនឆបោកទាំងនោះបញ្ឈប់ជាបន្ទាន់នូវទង្វើបោកប្រាស់នេះ។

ទន្ទឹមនោះ ឯកឧត្តមរដ្ឋលេខាធិការ សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចមេត្តាផ្តន្ទាទោសជនឆបោកនេះតាមច្បាប់ជាធរមាន។

ឯកឧត្តមអគ្គលេខាធិការ សូមអំពាវនាវឲ្យបងប្អូនទាំងអស់មេត្តាកុំចាប់អារម្មណ៍ ឬឆ្លើយតបទៅនឹងសារនៃលេខតេទ្បេក្រាមក្លែងបន្លំនេះ៕

អត្ថបទដែលជាប់ទាក់ទង