លោកស្នងការ សិទ្ធិ ឡោះ ចេញបញ្ជាឲ្យបង្ក្រាបឲ្យខាងតែបានចំពោះជនទាំងឡាយណាដែលលួចបោះលិខិតអនាមិកផ្សេងៗ លួចបង្កជាស្នូរសម្លេងឲ្យផ្ទុះនៅតាមទីប្រជុំជននានា ឬកន្លែងទីសក្ការៈផ្សេងៗ
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣បានអញ្ជើញដឹកនាំកិច្ចប្រជុំដាក់ផែនការដល់ការងារជំនាញ សន្តិសុខនិងព្រហ្មទណ្ឌ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីត្រៀម បង្ការ ទប់ស្កាត់ និងរក្សាសុខសន្តិសុខ ក្នុងភូមិសាស្ត្រខេត្តនាថ្ងៃ៧មករាឆ្នាំ២០២៤ជិតឈានចូលមក។
ក្នុងពិធីនេះ ក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង លោក លោកស្រី វរសេនីយ៍ នាយ នាយរង ការិយាល័យជំនាញ និងមន្រ្តី ផែនការងារសន្តិសុខ ផែនការរងារនគរបាលព្រហ្មទណ្ឌ លោកអធិការ អធិការរង ទទួលការងារសន្តិសុខ និងព្រហ្មទណ្ឌ ក្រុង-ស្រុកទាំង៩ លោកមេបញ្ជាការវរ:នគរបាលការពារព្រំដែនគោកទាំង៤។
នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានគូសបញ្ជាក់ថ កិច្ចប្រជុំថ្ងៃនេះគឺផ្ដោតលើរបៀបវារះចំនួន៣សំខានឮៗ រួមមាន៖ *ទី១-ដើម្បីត្រៀមដោះស្រាយរាល់សភាពការណ៍ការងារសន្តិសុខ សុវត្ថិភាពមុនថ្ងៃ៧មករា ឆ្នាំ២០២៤ ជិតឈានមកដល់នេះ ។*ទី២-ការរគ្រប់គ្រងសន្តិសុខ ព្រហ្មទណ្ឌក្នុងការបង្ការទប់ស្កាត់រាល់បទល្មើសព្រហ្មទណ្ឌទាំងអស់ ពិសេសបទដែលបង្កនូវភាពចលាចលដែលនាំឲ្យបាត់បង់សណ្តាបធ្នាប់ខេត្ត ដូចជាសកម្មភាពក្មេងទំនើងដែលកំពុងតែមានការចាប់អារម្មណ៍ពីតាមបណ្តាខេត្តក៏ដូចជាប្រព័ន្ធសង្គម។*ទី៣-ការងារកសាងនិងគ្រប់គ្រងកម្លាំង និងវិន័យ ជំនាញវិជ្ជាជីវៈនិងកាបណ្តុះបណ្តាលបំពាក់បំប៉នគោលជំហរស្មារតី សតិអារម្មណ៍ និងមួយវិញទៀតការសាងអង្គភាព ។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ទៀតថា យោងតាមការណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដោយមានការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដោយត្រូវធានាឲ្យបាននូវការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តរៀងៗខ្លួនជូនប្រជាពលរដ្ឋ រួមទាំងអ្នកវិនិយោគគិនគ្រប់រូបដែលបានមកធ្វើអាជីវកម្មនៅក្នុងខេត្តក៏ដូចការពារសន្តិសុខជូនភ្ញៀវជាតិ អន្តរជាតិមកកំសាន្តក្នុងខេត្តរបស់ខ្លួន។
លោកស្នងការ សិទ្ធិ ឡោះ បានបន្តថា ដើម្បីធានាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពក្នុងខេត្តឲ្យបានល្អ សូមឲ្យលោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង ទទួលផែនការងារសន្តិសុខ និងផែនការងារនគរបាលព្រហ្មទណ្ឌ ក៏ដូចជាលោកអធិការ អធិការរង ទទួលផែនការងារសន្តិសុខ ព្រហ្មទណ្ឌ ក្រុង ស្រុក ទាំង៩និងលោកមេបញ្ជាការនគរបាលការពារព្រំដែនគោកទាំង៤ ត្រូវមានវិធានការចុះក្តាប់រាល់សភាពការណ៍ជាប្រចាំនិងស៊ើបអង្កេតស្រាវជ្រាវរកឲ្យឃើញនូវមុខសញ្ញាទាំងឡាយ ដែលតែងតែធ្វើសកម្មភាពបង្កឲ្យកើតមានអសន្តិសុខក្នុងសង្គម ដូចជាការលួចបោះលិខិតអនាមិកផ្សេងៗ លួចបង្កជាស្នូរសម្លេងឲ្យផ្ទុះនៅតាមទីប្រជុំជននានា ឬកន្លែងទីសក្ការៈផ្សេងៗ គឺត្រូវតែបង្រ្កាបឲ្យខាងបាន។
ទន្ទឹមនោះ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខត្តបានណែនាំឲ្យកងកម្លាំងនគរបាលទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានស្អិតរមួត សហការឲ្យបានជិតស្និតជាមួយយអាជ្ញាធរ សមត្ថិកិច្ចពាក់ព័ន្ធ និងគោរពឲ្យបានខ្ជាប់ខ្ជួននូវវិន័យរបស់កងកម្លាំងនគរបាលជាតិលេខ០០៦ ព្រោះវិន័យគឺជាត្រីវិស័យដែលនាំឲ្យកងកម្លាំងមានសេចក្តីថ្លៃថ្នូរនិងបំពេញការងារសម្រេចបានជោគជ័យរាល់ភារិច្ចដែលថ្នាក់លើប្រគល់ជូនផងដែរ៕