រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន PPLC Support & Industrial Co., Ltd.

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូន ឯកឧត្តម ប៉េង ពោធិ៍នា នារសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យ គណៈប្រតិភូក្រុមហ៊ុន PPLC Superport & Industrial Co., Ltd. ដឹកនាំដោយ លោក Eric Chan ប្រធានផ្នែកអភិវឌ្ឍន៍សាជីវកម្ម នៃសម្ព័ន្ធ YCH ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផ្សេងទៀត។

ក្នុងជំនួបនេះ គឺបានធ្វើឡើងដើម្បីពន្លឿនកិច្ចសហការរវាង ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹង ក្រុមហ៊ុន PPLC Support & Industrial Co., Ltd. ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ សំដៅជំរុញឱ្យការអនុវត្តគម្រោងនេះ ប្រព្រឹត្តទៅបានដោយរលូន និងឈានទៅរកការបើកការដ្ឋាន នាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង