«CDC» អនុម័តគម្រោងវិនិយោគចំនួន២១ ទុនវិនិយោគជាង៦០០លានដុល្លារ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣នេះ

នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា «CDC» បានអនុម័តគម្រោងថ្មីចំនួន ២១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជិត ៦១៩លានដុល្លារ និងអាចបង្កើតការងារបានប្រមាណជិត ២២ពាន់កន្លែង។

គួរជម្រាបជូនថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ទុនវិនិយោគក្នុងស្រុកគ្របដណ្តប់ ៨២.៩០% នៃទុនវិនិយោគសរុប ខណៈដែលទុនវិនិយោគប្រមាណ ១៧.១០% មានប្រភពមកពីប្រទេសចិន៕

default

អត្ថបទដែលជាប់ទាក់ទង