ឃាត់ខ្លួនអ្នកផលិតមាតិកាតាមបណ្ដាញសង្គមហ្វេសប៊ុក ក្រុមMMOម្នាក់ និងបញ្ជូនទៅកាន់តុលាការ

កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការចង្អុលបង្ហាញពីព្រះរាជអាជ្ញារង សេង ហៀង កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ណន សក្ដិ ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅ​នៅ​ ខេត្ដកំពង់ស្ពឺ ពាក់ព័ន្ធករណីផលិត និងចែកចាយវីដេអូដែលមានសកម្មភាពចាប់ក្មេង ដោយមិនបានបញ្ជាក់ថា នេះគឺជាការសម្ដែង ធ្វើឲ្យសាធារណៈជនមានការភ័ន្ដច្រលំ​យ៉ាង​ខ្លាំង​លើ​ការ​ធានា​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ​ ដែល​អាច​បង្ក​ចលាចល​ក្នុង​សង្គម​។

បច្ចុប្បន្ននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។

នាយកដ្ឋាន​ សូម​ក្រើនរំលឹក​ដល់​សាធារណជន​ទាំង​អស់​ត្រូវ​ពិនិត្យ​ និង​វិនិឆ័យ​ឲ្យ​បាន​ច្បាស់​មុន​ផលិត​ ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ច្បាស់លាស់​ ឬ​ព័ត៌មាន​ក្លែងក្លាយ​ដែល​អាច​ធ្វើ​ឲ្យ​សាមី​ខ្លួន​បំពាន​លើ​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង