ឯកឧត្តម ហាក់ សុខមករា ផ្ញើសារគោរពជូនពរ អបអរសាទរចំពោះឯកឧត្តម​ នូ សាខន ដែលត្រូវបានអង្គសន្និបាតគណ:កម្មាធិការ​កណ្តាល​លេីកទី៤៤ ​ អាណត្តិ​ទី៥ បានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជ្រើសតាំងជា «សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា»


សមាជិកគណៈកម្មាធិការកណ្តាល និងជាអភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម ហាក់ សុខមករា និងក្រុមគ្រួសារ សូមសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់​ និងចូលរួម​អបអរសាទរ​ ដោយស្មោះស្ម័គ្រ ចំពោះ ឯកឧត្តម​ នូ សាខន អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជន ខេត្តកណ្តាល ដែលត្រូវបានអង្គសន្និបាតគណ:កម្មាធិការ​កណ្តាល​លេីកទី៤៤ ​អាណត្តិ​ទី៥ បានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជ្រើសតាំងជា «សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា» ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ នៅវិមាន ៧មករា ស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ  យើងខ្ញុំសូមលើកហត្ថទាំងទ្វេ ប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រះពុទ្ធរតនៈ ព្រះធម៌រតនៈ ព្រះសង្ឃរតនៈ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាឆ្នាំថ្មី សូមតាមបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្ដី ជ័យមង្គលសព្ទសាធុការជូនចំពោះឯកឧត្ដមនិងលោកជំទាវ ព្រមទាំងបុត្រា បុត្រីជាទី ចៅប្រុសចៅស្រីស្រឡាញ់ សូមបានសម្រេចនូវពុទ្ធពរទាំងបួនប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងទទួលបាននូវភាពជោគជ័យថ្មីៗបន្ថែមទៀតក្នុងបុព្វហេតុរួមចំណែកដើម្បីបំពេញភារកិច្ចការពារ និងបម្រើគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជោគជ័យ ឈ្នះរាល់ការបោះឆ្នោតសម្រាប់អាណត្តិបន្តបន្ទាប់ខាងមុខ និងឈ្នះឆ្នោតជារៀងរហូតតទៅ។

សូមគោរពជូនពរពីឯកឧត្តម ហាក់ សុខមករា សមាជិកគណៈកម្មការកណ្តាល និងជាអភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល និងក្រុមគ្រួសារ៕

អត្ថបទដែលជាប់ទាក់ទង