ស្ត្រីៗទើបសម្រាលកូនរួចចំនួន៦គ្រួសារនៅភូមិដើមគរ សង្កាត់ដើមមៀនទទួលបានអំណោយពីតំណាងលោកស្នងការ ឈឿន សុចិត្ត
ដោយអនុវត្តតាមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តកណ្តាល និងជាអនុប្រធានគណៈអចិន្ត្រៃយ៍នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាលនិងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងជាប្រធានក្រុមការងារចុះមូលដ្ឋានភូមិដើមគរបានដឹកនាំក្រុមការងារចុះសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកអំណោយដ៏ថ្លៃថ្លាដើម្បីប្រគល់ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដើមគរជាស្ត្រីៗដែលទើបសម្រាលកូនរួចចំនួន០៦គ្រួសារ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹកពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន និងសូមសម្ដែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រពោពេញដោយសេចក្តីរីករាយចំពោះបងប្អូនប្រជាពលរដ្ឋជាស្ត្រីៗចំនួន៦គ្រួសារក្នុងមូលដ្ឋានដែលទើបសម្រាលបានបុត្រជាទីស្រឡាញ់ និងជាសមាជិកថ្មីសម្រាប់ក្រុមគ្រួសារ។
ជាមួយនោះ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ក៏បានសម្ដែងនូវការអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការស្រឡាញ់ ការទុកចិត្ត ការជឿជាក់មកលើក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀនដែលមានលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ជាប្រធានក្រុមការងារដែលជានិច្ចកាលលោកតែងតែខ្វល់ខ្វាយពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយខិតខំធ្វើយ៉ាងណាឲ្យមូលដ្ឋានកាន់តែមានសុខសុវត្ថិភាព សន្តិសុខល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋដើម្បីជាទីកក់ក្ដៅ។
គួរជម្រាបជូនថា បងប្អូនប្រជាពលរដ្ឋជាស្ដ្រីៗដែលទើបតែសម្រាលកូនរួចទាំង៦គ្រួសារ រួមមាន៖ ១-ឈ្មោះ ជា សុខហេង, ២-ឈ្មោះ សឿន ស្រីនាង, ៣-ឈ្មោះ ព្រំ ណាសុឺ, ៤-ឈ្មោះ តិច ចាន់ធា, ៥-ឈ្មោះ តិចចាន់ធី, និង៦-ឈ្មោះ ព្រំ លីដែន នៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ដកណ្ដាល ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ ១បាវ ស្មើ ៥០គីឡូក្រាម, ថវិកា ១០០.០០០រៀល និងបានជូនក្រុមការងារភូមិ ១៥០.០០០រៀល សរុបជាថវិកាចំណាយរួមចំនួន ១,៥៦០,០០០រៀល៕