លោក ហ៊ាង ប៊ុនថា ផ្ញើសារជូនពរ និងអបអរសាទដល់ឯកឧត្តម និងលោកជំទាវទាំង២៣រូប ដែលអង្គសន្និបាតបោះឆ្នោតជ្រើសតាំងជា « គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា»
លោក ហ៊ាង ប៊ុនថា ស្ថាបនិកបណ្តាញសារព័ត៌មាន The Mirror News និងជាប្រធានសមាគមព័ត៌មានអនឡាញកម្ពុជា រួមទាំងថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់ បានផ្ញើសារអបអរសាទរ និងជូនពរចំពោះឯកឧត្តម វង សូត, ឯកឧត្តម ស៊ុន ចាន់ថុល, ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន, ឯកឧត្តមបណ្ឌិត សាយ សំអាល់, ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា, ឯកឧត្តម ទៀ សីហា, ឯកឧត្តម កើត រិទ្ធ, ឯកឧត្តម សុខ ចិន្តាសោភា, ឯកឧត្តម វង្សី វិស្សុត, ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង, ឯកឧត្តម ជីវ កេង, ឯកឧត្តម អ៊ុច បូររិទ្ធ, ឯកឧត្តម អូស្មាន ហាស្សាន់, ឯកឧត្តមកិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង, ឯកឧត្តម ម៉ៅ សុផាន់, ឯកឧត្តម ទៀ វិញ, ឯកឧត្តម សឹង សំណាង, ឯកឧត្តម ស ថេត, ឯកឧត្តម លី យ៉ុងផាត់, លោកជំទាវ ជា សិរី, ឯកឧត្តម សោម សឿន, ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ប៉េង ពោធិ៍នា ក្នុងឱកាសដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ បោះឆ្នោតសម្រេចជ្រើសតាំងជា «គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា»។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួង ដល់តេជបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំ ប្រសិទ្ធពរជ័យជូន ឯកឧត្តម និងលោកជំទាវ ទាំង ២៣រូប ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបន្តជោគជ័យគ្រប់ភារកិច្ច និងសមប្រកបដោយឧត្ដមពរទាំង៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕