បញ្ជូនខ្លួនចោរឆក់ខ្សែ ក ម្នាក់ទៀត ទៅតុលាការ!

កាលពីវេលាម៉ោង ១៩៖៣០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ មានករណីលួចឆក់ខ្សែកមួយកើតឡើង នៅចំណុចផ្លូវជាតិលេខ៤ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល ​ខណៈដែល ជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យជិះមកជិត ហើយធ្វើសកម្មភាពឆក់យកខ្សែ-ក តែមិនបានសម្រេច ហើយបម្រុងជិះគេចខ្លួន តែត្រូវជនរងគ្រោះដេញប្រផាប់ ចាប់ប្រភីង និងស្រែកឆោរឡោថាចោរៗ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល ចុះអន្តរាគមន៍ឃាត់ខ្លួនជាក់ស្តែងបានជនសង្ស័យភ្លាមៗតែម្តង។

ជនសង្ស័យឈ្មោះ រ៉ន សូពីណា ហៅ ទីណា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ឆក់ខ្សែកពីជនរងគ្រោះតែមិនបានសម្រេច នៅចំណុចខាងលើ ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង