ជនជាតិចិនបើករថយន្តសេរីទំនើបបុកពីក្រោយរថយន្តឆ្នៃដឹកសម្ភារៈតុទូបណ្តាលរបួសធ្ងន់

ជនជាតិចិនបានបើករថយន្តសេរីទំនើប ម៉ាក់MG បុកពីក្រោយរថយន្ត CAMRY ឆ្នៃដឹកសម្ភារៈតុទូបណ្តាលរបួសធ្ងន់ត្រូវបានសង្គ្រោះ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតភូមិសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមប្រភពថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើមានរថយន្ត CAMRY ឆ្នៃដែលដឹកគ្រែតុទូនិងឈើរើផ្ទៈដែលបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីលិចមកកើត ពីក្រុងប៉ោយប៉ែតមកក្រុងសិរីសោភ័ណ ហើយមានរថយន្តសេរីទំនើបម៉ាក់ MG ពាក់ផ្លាក់លេខកម្ពុជា JANNY189 ដែលបើកបរដោយជនជាតិចិនក្នុងទិសដៅស្របទិសគ្នាពីលិចមកកើតបានបុកពីក្រោយពេញទំហឹងបណ្តាលជនជាតិចិនម្នាក់របួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យ។

ក្រោយកើតហេតុ មន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតនិងមន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់និមិត្ត បានចុះទៅពិនិត្យវាស់វែង ហើយបានឲ្យដឹងថា៖មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងមិនទាន់ដឹងពីមូលហេតុច្បាស់នៅឡើយទេដោយជនរងគ្រោះរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ តែការសាកសួរព័ត៌មាននិងពិនិត្យមើល គឺគ្រោះថ្នាក់ចរាចរណ៍កើតឡើងអាចបណ្តាលមកពីជនជាតិចិនបើករថយន្តMGបម្រុងឡើងវ៉ាមិនផុត បុកពីក្រោយរថយន្តCAMRYឆ្នៃតែម្ដង។

ក្រោយវាស់វែងហើយត្រូវបានកម្លាំងសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីដោះស្រាយគ្នាតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង