ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុញ្ញាតឱ្យក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស តាយ សេង បាវិត ចូលជួបពិភាក្សាពីគម្រោងវិនិយោគថ្មី

កាលពីព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស តាយ សេង បាវិត ដឹកនាំដោយលោក Lee Taising និងលោកប្រធានក្រុមហ៊ុន Shane (Cambodia) Furniture Co., Ltd. ដែលកំពុងប្រតិបត្តិការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ិន បាវិត ព្រមទាំងក្រុមហ៊ុនចំនួន២ផ្សេងទៀត ចូលជួបពិភាក្សាការងារ។

នាឱកាសនេះបានផ្ដោតលើការជជែកពិភាក្សា អំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនចំនួន០២ ដែលមានបំណងចង់វិនិយោគលើការបង្កើតរោងចក្រផលិតសំបកកង់យានយន្ត និងការបង្កើតរោងចក្រវិនិយោគលើវិស័យផលិតក្រណាត់គុណភាពខ្ពស់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង បាវិត ក្នុងខេត្តស្វាយរៀង៕

អត្ថបទដែលជាប់ទាក់ទង