រកឃើញខ្ញីដុំមិនទាន់ហាន់ក្បែរ១តោន និងខ្ញីហាន់រួចលាយសារធាតុគីមី
មន្ត្រីជំនាញបានរកឃើញ ខ្ញីដុំមិនទាន់ហាន់ចំនួន៩៤០គីឡូក្រាម និងខ្ញីហាន់រួច ដែលមានលាយសារធាតុ Sodium Hydrosulfite ចំនួន២០គីឡូក្រាម និងមើមខ្ញីត្រាំចំនួន៦០គីឡូក្រាម រួមទាំងសារធាតុ Sodium Hydrosulfite ចំនួន ៣.៨ គីឡូក្រាមផងដែរ ដូចនេះមន្ត្រីជំនាញបានសម្រេចចាត់វិធានការបន្តតាមនីតិវិធីភ្លាមៗ។
ទីតាំងស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែធ្នូឆ្នាំ២០២៣។
សារធាតុ Sodium Hydrosulfite ជាប្រភេទសារធាតុគីមីហាមឃាត់ និងមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដាក់បន្ថែមក្នុងម្ហូបអាហារទេ ដែលការទទួលទាននូវសារធាតុនេះ អាចបណ្តាលឱ្យពិបាកដកដង្ហើម សម្ពាធឈាមចុះទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ រាគរូស ឬគ្រោះថ្នាក់ដល់ជីវិតផ្សេងៗទៀត៕