រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍នៅទីស្ដីការក្រសួង
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ របស់ក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ដោយមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកស្រីប្រធាន និងអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីររាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម៕