ប៉ូលិសស្រុកព្រៃនប់បង្ក្រាបបានស្ត្រីៗជាជនឆ្លៀតឳកាស ក្នុងពិធីទេសនា និងប្រោសព្រំសេរីមង្គលរបស់ព្រះធម្ម វន វាសី ចន្ទ មុនី បាន២នាក់
មន្ត្រីនគរបាលស្រុកព្រៃនប់នៅវេលា៦៖៣០នាទីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣បានបង្ក្រាបជនឆ្លៀតឱកាសក្រុមចោរដៃឆ្អិតលួចខ្សែក លួចកាបូប និងលូកហោប៉ៅមួយក្រុមក្នុងពិធីនិមន្តមកទេសនា និងប្រោសព្រំសេរីមង្គលរបស់ព្រះធម្ម វន វាសី ចន្ទ មុន្នី និងបក្សពួកជាច្រេីននាក់ទៀតបានរត់គេចខ្លួនបាត់ នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនសង្ស័យរួមមាន៖
១-ឈ្មោះ ពេជ្រ លីលី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិព្រែកឡុង ឃុំព្រែកថី ស្រុកស្អាង ខេត្តកណ្ដាល។
២-ឈ្មោះ លក្ខណ ភេទស្រី អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ខេត្តកំពង់ស្ពឺ បានរត់គេចខ្លួន។
ជនសង្ស័យទាំង០២នាក់ខាងលើបានធ្វើសកម្មភាពលួចដោះខ្សែក របស់ជនរងគ្រោះឈ្មោះ មិត ពិសាល ភេទប្រុស អាយុ ៤ឆ្នាំ ក្នុងបន្ទុកគ្រួសារ ស្នាក់នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រោយពីធ្វើសកម្មភាពរួចកម្លាំងនគរបាលបានយាមនៅគោលដៅ បានធ្វើការបង្ក្រាបបានភ្លាមៗតែម្ដង។
ចំណែកឈ្មោះ កង ស្រីលក្ខណ៍ ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅឈូកវ៉ា១ ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញបានធ្វើសកម្មភាពលូកដៃចូលក្នុងកាបូបរបស់ជនរងគ្រោះ ដើម្បីលួចយកសម្ភារៈ ពេលកំពុងធ្វើសកម្មភាពកម្លាំងយាមនៅគោលដៅបានធ្វើការបង្ក្រាបបានភ្លាមៗតែម្ដង។
វត្ថុតាងចាប់យកបាន រួមមាន៖ ខ្សែក ផ្លាកទីន១ខ្សែមានតំលៃ២០០ដុល្លារ ជារបស់ជនរងគ្រោះ និងទូរសព្ទដៃ១គ្រឿង ម៉ាកoppo ពណ៌ខៀវ ជារបស់ជនសង្ស័យ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវកម្លាំងបានធ្វើការឃាត់ នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីកសាងសុំណុំរឿងតាមនីតិវីធិច្បាប់៕