ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ «យុវជនជាកម្លាំងស្នូលក្នុងការកសាង អភិវឌ្ឍន៍ប្រទេសជាតិ និងឈានឆ្ពោះទៅជាអ្នកដឹកនាំនាពេលអនាគត»

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា «យុវជនជាកម្លាំងស្នូលក្នុងការកសាង អភិវឌ្ឍន៍ប្រទេសជាតិ និងឈានឆ្ពោះទៅជាអ្នកដឹកនាំនាពេលអនាគត»។

ការគូសបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្ដីពីការបូកសរុបការងារសម្រេចបានឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ស.ស.យ.ក. រាជធានីភ្នំពេញ នាទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តម សាយ សំអាល់ បានថ្លែងបន្ដថា ស.ស.យ.ក. គឺជាអង្គការមហាជន ដែលជាដៃគូដ៏សំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជា ស្របទៅនឹងយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាល អណិត្តទី៧ នៃរដ្ឋសភា។

ឯកឧត្តមបន្ថែមថា តាមរយៈកម្មវិធីទាំងអស់របស់ ស.ស.យ.ក. រាជធានីភ្នំពេញ គឺបាន និងកំពុងបណ្ដុះស្មារតី ក៏ដូចជាបង្ហាត់បង្ហាញយុវជនទាំងចំណេះ ជំនាញ និងបំណិនជីវិតដល់យុវជនកម្ពុជា ក្នុងការប្រែក្លាយខ្លួនជាប្រជាជនសកល។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន នាយកកម្មវិធី សមាជិក សមាជិកា ចំណុះស.ស.យ.ក. រាជធានីភ្នំពេញចំនួនជាច្រើននាក់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង