សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអតីតរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ជួបសម្តែងការគួរសម
ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យលោក ជុង អ៊ីយ៉ុង (CHUNG Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងជាអតីតរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបខាងលើនេះ បានធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។
គួរបញ្ជាក់ថា នៅថ្ងៃទី១៤ ខែធ្នូ ម្សិលមិញនេះ លោក ជុង អ៊ីយ៉ុង ក៏បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។
ក្នុងជំនួបនោះ លោក ជុង អ៊ីយ៉ុង បានកោតសរសើរ និងជឿជាក់លើការដឹកនាំរបស់សម្តេចធិបតី នឹងធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើន៕