ចៅប្រុសសម្តេចតេជោ ហ៊ុន សែន នាំយកមេដាយមាស ដែលបានមកពីការប្រឡងគណិតសាស្ត្រ បង្ហាញលោកតា ពេលកំពុងហាត់ប្រាណ
កុមារសិដ្ឋ កូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាននាំយកមេដាយមាស ដែលបានមកពីការប្រឡងគណិតសាស្ត្រ ទៅបង្ហាញសម្តេចតេជោ ហ៊ុន សែន ពេលសម្តេចកំពុងហាត់ប្រាណ នៅរសៀលថ្ងៃទី១៦ ខែធ្នូនេះ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារលើបណ្តាញសង្គមថា «កំពុងអង្គុយដោយបែកញើសក្រោយធាក់កង់ចៅសិដ្ឋ នាំយកមេដាយមាស់ដែលបានមកពីការប្រឡងគណិតសាស្ត្រមកបង្ហាញ។ ប៉ុន្មានឆ្នាំមុនស្រីមាសដែលជាបងចៅសិដ្ឋក៏បាននាំយកបង្ហាញ ជីដូនជីតាដូចគ្នាដែរ។ ក្នុងឋានៈជាជីតាច្បាស់ជាសប្បាយចិត្តហើយ ចាត់ទុកថានេះជា ទ្រព្យសម្បត្តិពិតប្រាកដ ដែលតាចែកឲ្យចៅដែលចាយមិនចេះអស់និងមិនរីងស្ងួត»៕