ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលស្នើឲ្យក្រសួងព័ត៌មានចាត់វិធានការនិងស្វែងរកមុខគេហទំព័រឈ្មោះ ENN TV Onlline ដើម្បីផ្តន្ទាទោស ឬដកអាជ្ញាប័ណ្ណចេញតាមច្បាប់ករណីការចុះផ្សាយព័ត៌មានមិនពិត

បន្ទាប់ពីមានការចុះផ្សាយរបស់គេហទំព័រ ENN TV Onlline នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ថា៖ «កាស៊ីណូកាឡាក់ស៊ីជ្រៃធំ បើកឲ្យពលរដ្ឋខ្មែរ និងជនអន្តោប្រវេសន៍យួនដែលឆ្លងដែនខុសច្បាប់ចូលលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង ស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល»។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបញ្ជាក់ឲ្យដឹងថា៖ ចំពោះការបង់ចេញ-ចូលតំបន់ព្រំដែនជ្រៃធំរាល់ថ្ងៃមានពីរសញ្ជាតិគឺកម្ពុជា និងវៀតណាម។ ចំពោះបែបបទនៃការចេញ-ចូលទាំងពីរប្រភេទមេះគឺ៖ *ទី១-អត្តសញ្ញាណប័ណ្ណព្រំដែន ប្រើប្រាស់សម្រាប់ប្រជាជនរស់នៅភូមិ-ឃុំ និងឃុំជាប់ព្រំដែនចេញព្រឹកចូលល្ងាច។និង*ទី២-លិខិតឆ្លងដែនប្រើប្រាស់សម្រាប់ប្រជាជនទាំងពីរប្រទេស កម្ពុជា វៀតណាមចេញ-ចូលប្រថាប់ត្រាទាំងសងខាង។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សបានបន្តថា ដោយឡែក ចំពោះការចុះផ្សាយថា មានប្រពលរដ្ឋខ្មែរចូលលេងល្បែងនៅក្នុងកាស៊ីណូគឺមិនអនុញ្ញាតនោះទេ។

ទាក់ទិនការចុះផ្សាយខាងលើនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបញ្ជាក់ថា ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សូមបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានមិនពិតខាងលើ និងស្នើសុំឲ្យអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មាន មេត្តាចាត់វិធានការ និងជួយស្វែងរកមុខគេហទំព័រឈ្មោះ ENN TV Onlline ដើម្បីផ្តន្ទាទោស ឬដកអាជ្ញាបណ្ណចេញតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង