អភិបាលស្រុកអង្គស្នួលថ្លែងអំណរគុណដល់រដ្ឋមន្ត្រី សាយ សំអាល ដែលបានជួយបញ្ជូនកម្លាំងយុវជនស្ម័គ្រចិត្តដើម្បីសហការជាមួយមន្ត្រីភូមិបាលស្រុក

នៅក្នុងយុទ្ធនាការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រ ស្រុកអង្គស្នួល ខេត្តកណ្តាល លោក ខុន សេរីរដ្ឋា អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួលបានលើកឡើងថា ក្នុងនាមរដ្ឋបាលស្រុក សូមគោរពថ្លែងអំណរគុណគោរពជូនចំពោះឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានជួយបញ្ជូនកម្លាំងយុវជនស្ម័គ្រចិត្ត ដើម្បីមកជួយសហការជាមួយមន្ត្រីភូមិបាលស្រុក ហើយបច្ចុប្បន្នកម្លាំងវាស់វែងសរុបមានចំនួន ១៦១នាក់ បាននិងកំពុងអនុវត្តសកម្មភាពនៅលើទីលាន ក្នុងស្រុក។

លោក ខុន សេរីរដ្ឋា បានថ្លែងទៀតថា សកម្មភាពទាំងអស់នេះ ជាការគោរពអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់ប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង