រថយន្តកុងតឺន័រកៀរម៉ូតូ បណ្ដាលឲ្យកិនសិស្សសាលាម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម


សិស្សសាលាម្នាក់ ខណៈកំពុងជិះម៉ូតូចេញពីសាលារៀន វិលទៅផ្ទះ ត្រូវបានរថយន្តកុងតឺន័រកៀរដួលហើយកិន បណ្តាលឱ្យបែកក្បាលខ្ទេច ស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌នៅកន្លែងកាលពីវេលាម៉ោង១០៖៥៥នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅតាមផ្លូវក្រោមស្ពានអាកាសជម្ពូវ័ន ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

ប្រភពព័ត៌មានថា ក្មេងប្រុសរងគ្រោះឈ្មោះ ព្រីង ឡៃហ៊ួយ អាយុ ១៣ឆ្នាំ ជាសិស្សរៀននៅសាលាអាមេរិចកាំងប្រីដ ជាប់ផ្សារជម្ពូវ័ន មានទីលំនៅ ខាងក្រោយរោងចក្របឺរី ភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ក្បែរកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិត្រពាំងរុន ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ។

ក្រោយកើតហេតុសពក្មេងរងគ្រោះ សមត្ថកិច្ចពិនិត្យរួច ប្រគល់ជូនក្រុមគ្រួសារ ដឹកតាមរថយន្តរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកយកទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង