ឯកឧត្តម ហាក់ សុខមករា ផ្ញើសារលិខិតគោរពជូនពរសម្តេចតេជោ ហ៊ុន សែន  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៤

ឯកឧត្តម ហាក់ សុខមករា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល និងភរិយា ព្រមទាំងក្រុមគ្រួសារបានផ្ញើសារលិខិតគោរពជូនពរសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៤។

ក្នុងឱកាសដ៏បវរសួស្ដីសិរីមង្គលមហាប្រសើរ នៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ ខាងមុខនេះ យើងខ្ញុំ សូមអនុញ្ញាត សម្តែងអំណរសាទរយ៉ាងជ្រាលជ្រៅបំផុត ប្រកបដោយមនោសញ្ចេតនារំភើបសប្បាយរីករាយយ៉ាងក្រៃលែងជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ជារៀងរហូតតរៀងទៅ។

ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សនេះ យើងខ្ញុំ សូមសម្តែងនូវសេចក្ដីគោរពដោយស្មោះចំពោះ សម្តេចអគ្គមហាសេនាបតីតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលកន្លងមកក៏ដូចជាបច្ចុប្បន្ន សម្ដេចទាំងទ្វេ បានខិតខំប្រឹងប្រែងបូជាអស់ពីកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុ ឯកភាពទឹកដី ផ្សះផ្សា បង្រួបបង្រួមជាតិ ស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់កសាងប្រទេសជាតិយើង ទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក៏ដូចជាអភិវឌ្ឍប្រទេសជាតិ ឱ្យសម្រេចបានការរីកចម្រើនយ៉ាងឆាប់រហ័ស ធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុង សុខសន្តិភាព សុខដុមរមនា និង ការអភិវឌ្ឍន៍ ប្រកបដោយចីរភាព ពិសេសកិត្យានុភាពរបស់ប្រទេសត្រូវបានលើកកម្ពស់លើឆាកអន្តរជាតិ។

ជាថ្មីម្តងទៀត យើងខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំ សព្វសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរដ៏ថ្លៃថ្លា ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាទទួលនូវគារវភក្ដី ដ៏ខ្ពង់ខ្ពស់បំផុត និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុត ពីយើងខ្ញុំទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង