ឯកឧត្តម ហាក់ សុខមករា ផ្ញើសារលិខិតគោរពជូនពរសម្តេចមហាបវរធិបតី ហ៊ុន  ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៤


ឯកឧត្តម ហាក់ សុខមករា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល និងភរិយា ព្រមទាំងក្រុមគ្រួសារបានផ្ញើសារលិខិតគោរពជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ  ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១ នៃកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៤។

ក្នុងឱកាសដ៏បវរសួស្ដីសិរីមង្គលមហាប្រសើរ នៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ ខាងមុខនេះ យើងខ្ញុំ សូមអនុញ្ញាត សម្តែងអំណរសាទរយ៉ាងជ្រាលជ្រៅបំផុត ប្រកបដោយមនោសញ្ចេតនារំភើបសប្បាយរីករាយយ៉ាងក្រៃលែងជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងការដឹកនាំរាជរដ្ឋាភិបាល ជារៀងរហូតតរៀងទៅ។

ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សនេះ យើងខ្ញុំ សូមសម្តែងនូវសេចក្ដីគោរពដោយស្មោះចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវដែលកន្លងមកក៏ដូចជាបច្ចុប្បន្ន សម្ដេចនិងលោកជំទាវបានខិតខំប្រឹងប្រែងបូជាអស់ពីកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុ ឯកភាពទឹកដី ផ្សះផ្សា បង្រួបបង្រួមជាតិ ស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់កសាងប្រទេសជាតិយើង ទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក៏ដូចជាអភិវឌ្ឍប្រទេសជាតិ ឱ្យសម្រេចបានការរីកចម្រើនយ៉ាងឆាប់រហ័ស ធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុង សុខសន្តិភាព សុខដុមរមនា និង ការអភិវឌ្ឍន៍ ប្រកបដោយចីរភាព ពិសេសកិត្យានុភាពរបស់ប្រទេសត្រូវបានលើកកម្ពស់លើឆាកអន្តរជាតិ។

ជាថ្មីម្តងទៀត យើងខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំ សព្វសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរដ៏ថ្លៃថ្លា ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ  ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចមហាបវរធិបតី និង លោកជំទាវ មេត្តាទទួលនូវគារវភក្ដី ដ៏ខ្ពង់ខ្ពស់បំផុត និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុត ពីយើងខ្ញុំទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង