នគរបាលខេត្តព្រៃវែងបើកវេទិកាសាធារណៈ ផ្សព្វផ្សាយគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” និងសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស
នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងនគរបាលខេត្តព្រៃវែង ចុះផ្សព្វផ្សាយអំពីគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” តាមបណ្ដាសាលារៀន និងខ្នងផ្ទះប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឱ្យចាស់ព្រឹទ្ធាចារ្យ បងប្អូនប្រជាពលរដ្ឋ និងក្មេងៗសិស្សានុសិស្ស បានយល់ជ្រាបកាន់តែច្បាស់ និងអាចយល់ដឹងបន្ថែមទាក់ទងនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ផលប៉ះពាល់ និងគ្រោះថ្នាក់ដែលបង្កដោយ គ្រឿងញៀន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
ជាមួយនោះ មន្ត្រីនគរបាលខេត្តព្រៃវែង ក៏បានចុះជួយសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស ចូល-ចេញពីសាលា ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជាយថាហេតុ៕