ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ សូមព្រះបរមរាជានុញ្ញាតគោរពថ្វាយព្រះពរព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសអបអរសាទរចូលឆ្នាំសកល ២០២៤

អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ព្រមទាំងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជារាស្រ្តទូទាំងខេត្តកំពង់ឆ្នាំង សូមព្រះបរមរាជានុញ្ញាតគោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសអបអរសាទរចូលឆ្នាំសកល ២០២៤។

ទូលព្រះបង្គំយើងខ្ញុំក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ជំនួសមុខឱ្យព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជារាស្ត្រទូទាំងខេត្តកំពង់ឆ្នាំង មាន សេចក្តីសោមនស្សរីករាយជាទីបំផុត ក្នុងឱកាសចូលឆ្នាំសកល ២០២៤ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូម សម្តែងនូវកតញ្ញូ កត្តវេទិតាធម៌ ចំពោះមហាករុណាទិគុណ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុត និងសូមធ្វើ អភិវន្ទនកិច្ច ថ្វាយព្រះពរ បវរមហាប្រសើរ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ និងសូមលើកហត្ថបួងសួង គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងវត្ថុសក្តិសិទ្ធិក្នុងលោក ព្រមទាំងវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ “ព្រះបរមរតនកោដ្ឋ” សូមជួយប្រោសប្រសិទ្ធពរជ័យ និងអភិបាលរក្សា ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណឈ្លាសវៃ ភ្លឺថ្លា ដើម្បីបំពេញព្រះរាជកិច្ច និងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ នៃប្រជារាស្ត្រខ្មែរ គ្រប់ៗរូប៕

អត្ថបទដែលជាប់ទាក់ទង