ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ផ្ញើលិខិតគោរពប្រគេនពរ និងជូនពរ ក្នុងឱកាសអបអរសាទរចូលឆ្នាំសកល ២០២៤

អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ផ្ញើលិខិតគោរពប្រគេនពរ និងជូនពរ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់អង្គ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង ក្នុងឱកាសអបអរសាទរចូលឆ្នាំសកល ២០២៤។

ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមធ្វើអភិវន្ទនកិច្ចគោរពថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការចូលរួមគ្រប់សកម្មភាព ដែលធ្វើឱ្យសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងឆ្នាំ២០២៣ កន្លងមក។

ខ្ញុំព្រះករុណា ខ្ញុំសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសបារមីអ្នកតាពüដំបងដែក បារមីលោកយាយទេពធីតា បារមីព្រះចៅពុទ្ធិសែន ព្រះនាងកទី និង ទេវតាឆ្នាំថ្មី សូមជួយប្រោសប្រសិទ្ធពរជ័យ និងតាមបីបាច់ថែរក្សា ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់អង្គ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកតូអ្នកគូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមសមប្រកបដោយសុខភាពល្អបរិបូរណ៍ ប្រាជ្ញាភ្លឺថ្លា នឹងទទួលបាននូវពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តន៍ និងសូមបានសម្រេច ជោគជ័យយ៉ាង ត្រចះត្រចង់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងការកសាងមាតុភូមិ ជាមួយនឹងសុខសន្តិភាព សម្បូររុងរឿង និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង ខិតខំបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួន ដោយ ប្រតិបត្តិតែអំពើល្អ អំពើជាកុសលមានប្រយោជន៍សម្រាប់ខ្លួន សម្រាប់អ្នកដ៏ទៃ និងតាំងចិត្តប្រព្រឹត្តអំពើល្អ ប្រកបដោយ ឲបត្តា ករុណា មុទិតា ឧបក្សា សម្រាប់ ជាតិ សាសនា ព្រះមហាក្សត្រ និងសម្រាប់សង្គមជាតិទាំងមូល។

ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅគោរពជូនចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រសួង ស្ថាប័នថ្នាក់ជាតិ ក្រុមការងារថ្នាក់កណ្តាល ក្រុមការងារថ្នាក់ជាតិ វិស័យឯកជន ក្រុមហ៊ុន អង្គការ ជាតិ-អន្តរជាតិ សង្គមស៊ីវិល និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត ជួយ ឧបត្ថម្ភ គាំទ្រគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ក្នុងឆ្នាំចាស់កន្លងមក ទទួលបានការរីកចម្រើនលើ គ្រប់វិស័យ គួរឱ្យកត់សម្គាល់៕

អត្ថបទដែលជាប់ទាក់ទង