រថយន្តមិនស្គាល់ម៉ាក១គ្រឿងដឹកសពជនជាតិចិនម្នាក់ យកទៅទម្លាក់ចោលនៅមុខអគារ THE PEAK

មានករណីរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបានដឹកសពបុរសជនជាតិចិនម្នាក់យកទៅមកទម្លាក់ចោល នៅមុខអាគារ THE PEAK បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជាង២រំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤។

ប្រភពបានឲ្យដឹងថា មុនកើតហេតុដោយឃើញរថន្តមួយគ្រឿងមិនស្គាល់ម៉ាក បានបើកមកពីខាងក្រៅ រួចបើកចូលមកកន្លែង កើតហេតុខាងលើ ក្រោយមកក៏ឃើញបើកទ្វារ ទម្លាក់ជនរងគ្រោះជាជនជាតិចិនម្នាក់ ចេញពីក្នុងរថយន្ត ហើយបានបើក រថយន្ត គេចខ្លួនបាត់។

ទាក់ទិនករណីខាងលើ បណ្ដាញសារព័ត៌មានយើងនឹងធ្វើការផ្សាយជូនជាបន្តបន្ទាប់ ក្រោយពីទទួលបានព័ត៌មានលម្អិតពីសមត្ថកិច្ចនិងភាគីពាក់ព័ន្ធ៕

អត្ថបទដែលជាប់ទាក់ទង