បុរសម្នាក់បានស្លាប់ភ្លាមៗនិងម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាន់ពីជិះម៉ូតូដឹកគ្នាបំរុងឆ្លងផ្លូវបំបែកជាបួនត្រូវរថយន្ដបុកពេញទំហឹង

បុរសម្នាក់បានស្លាប់ភ្លាមៗនិងម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះ បន្ទាន់ពីជិះម៉ូតូដឹកគ្នាបំរុងឆ្លងផ្លូវបំបែកជាបួនត្រូវរថយន្ដបុកពេញទំហឹង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩៖១០នាទីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុចខាងមុខសាលាអន្តរជាតិផារ៉ាហ្គន តាតាមបណ្ដោយផ្លូវ៣១៧កែងនិងផ្លូវ៥៦៦ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ អ៊ាត សំអឿន អាយុ ៤០ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅភូមិស្វាយទាប ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះទៅវាស់វែង និង យកម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកអធិការនៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ។

ចំណែកឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯកស្រុកកំណើត៕

អត្ថបទដែលជាប់ទាក់ទង