នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ ថ្លែងអំណរគុណរដ្ឋមន្ត្រី ប៉េង ពោធិ៍នា និងលោកជំទាវដែលបានជួយទិញអាវរបស់សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃចំនួន១០០០អាវ

ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃនិងជាប្រធានសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ ដែលបានជួយទិញអាវរបស់សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ចំនួន១០០០អាវ ដើម្បីជាការចូលរួមចំណែកលើកទឹកចិត្តក្រុមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤នេះ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានលើកឡើងបន្តថា ក្នុងនាមខ្ញុំ និងសមាជិកក្រុមកីឡាទាំងអស់ សូមជូនពរ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។

គួររំលឹកថា ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃកាលពីនារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ត្រូវបានប្រកាសឲ្យបន្តដឹកនាំក្លិបបាល់ទាត់អគ្គស្នងការនគរបាលជាតិ ជំនួសលោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ៕

 

អត្ថបទដែលជាប់ទាក់ទង