អណ្តាត​ពាំព្រីងក៏ស្លាប់ដែរ បើ​ឱ្យពស់​ចឹក​អញ្ចឹងនោះ

បុរសម្នាក់​អាងខ្លួនមាន អណ្តាតពាំព្រីង ព្រហើនឲ្យពស់​ស្រកា​ចាស់ចឹកមួយសន្ទុះក្រោយមកក៏បានស្លាប់។

តាមប្រភពព័ត៌មានថា នៅមុន​ពេល​ជនរងគ្រោះ​ត្រូវ​សត្វ​ពស់​ចឹក បុរស​រូបនេះ​បានអះអាងថា​ ខ្លួន​មាន​អណ្តាត​ពាំព្រីង​ ក៏បាន​ចាប់​ពស់​លេង​ នឹង​បានយកដៃ​ម្ខាង រួច​មាត់​បឺត​មុខរបួស​ដៃ​ម្ខាង​ទៀត​ដែល​ត្រូវ​ពស់​ចឹក​។ លុះ​ពេល​សាច់ញាតិ​សួរនាំ​ថា «​ម៉េច​ក៏​ចាប់​ពស់​អ​ញ្ចឹ​ង?​» គាត់​ឆ្លើយ​ថា «​អត់​អី​ទេ ខ្ញុំ​មាន​អណ្តាត​ពាំព្រីង​»​។​

មួយ​សន្ទុះ​ស្រាប់តែ​ ជនរងគ្រោះ​ បានដួលសន្លប់បាត់ទៅ​ ទើប​បង្កការ​ភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង​នាំគ្នា​ដឹក​បញ្ជូនទៅកាន់​មន្ទីរពេទ្យ​តែម្តង។ ​

ប្រភេទ​ពស់ ដែល​បង្ក​គ្រោះថ្នាក់ ដូច​ជា ៖ ប្រភេទ​ពស់​ហនុមាន​, ពស់វែកដំបូក​, ពស់ក្រាយ ស​.​ខ្មៅ ,​ពស់​ស្រកា​ចាស់ ​, ពស់វែកក្របី​, ពស់វែករនាម និង​ពស់ពព្លាក់​៕

អត្ថបទដែលជាប់ទាក់ទង