ក្រុមជនជាតិចិនយកកាំបិតចាក់បុរសជនជាតិចិនម្នាក់ទៀតបណ្ដាលឲ្យស្លាប់ នៅក្នុងអគារខុនដូមួយកន្លែង ដោយមិនទាន់ដឹងថាមានគំនុំអ្វីនោះទេ!

មិនដឹងថា មានគំនុំអ្វីនោះទេ ស្រាប់តែមានករណីជនជាតិចិនមួយក្រុមបានយកកាំបិតចាក់បុរសជនជាតិចិនម្នាក់ ទៀតជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់ នៅក្នុងអគារខុនដូមួយកន្លែង រួចជនសង្ស័យរត់គេចខ្លួនបាត់ បានបង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះឡោមព័ទ្ធឃាត់ជនសង្ស័យពាក់ព័ន្ធ និងទាក់ទងកម្លាំងជំនាញកោសល្យវិច្ច័យចុះមកត្រួតពិនិត្យ។

ហេតុការណ៍ចាក់សម្លាប់ខាងលើនេះ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង១២៖៤០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានឃាត់មនុស្សប្រុសស្រីចំនួន ៣៧នាក់ ស្រីចំនួន ៧នាក់ ព្រមទាំងដកហូតគ្រឿងញៀន កាំភ្លើង និងកាំបិត រួចនាំទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ និងបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង