ឧត្តមសេនីយ៍៤រូបជាក្រុមការងារគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបន្ថយនិងដកហូតស័ក្ដិឲ្យមកត្រឹមពលបាលត្រី
ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បន្ថយ និងដកហូតឋានន្ដរស័ក្ដិ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន៤រូប ឲ្យមកត្រឹមពលបាលត្រី ដែលជាថ្នាក់ទាបបំផុត។
បើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤នេះថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវដកហូតស័ក្ដិនោះ មានឧត្តមសេនីយ៍ទោ ម្នាក់ និងឧត្តមសេនីយ៍ត្រីចំនួន៣រូប។
គួរជម្រាបថា នាយនគរបាលដែលត្រូវបានដកហូត និងបន្ថយស័ក្ដិនេះ សុទ្ធតែជាក្រុមការងារ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ៕