​ក្មេង​ទំនើង​មួយ​ក្រុម​ដេញ​កាប់​យុវជន​៣នាក់​រងរបួស និងខ្ទេចម៉ូតូ​១គ្រឿង​

ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​ប្រដាប់​ដោយ​ដាវ​ជិះ​ម៉ូតូ​ប្រមាណ​៥គ្រឿង​មាន​គ្នា​ជិត​១០នាក់​ដេញ​កាប់​​យុវជន​៣នាក់​​ជិះ​ម៉ូតូ​២គ្រឿង​បណ្តាល​ឲ្យ​រង​របួស​២នាក់​ និង​បានកាប់​ម៉ូតូ​ខ្ទេច​អស់មួយ​គ្រឿង​។

ក្រុម​ជន​បង្ក​បាននាំ​គ្នា​គេច​ខ្លួន​បាត់​ស្រមោល​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលាម៉ោង​១១៖៥០នាទី​យប់​ថ្ងៃ​ទី​៧​ ខែ​មករា​ ឆ្នាំ​២០២៤​ នៅ​តាម​បណ្ដោយ​ផ្លូវ​៩៣​ ជិត​សាលា​ ពញាក្រែក​ សង្កាត់​ទួល​សង្កែ​ទី​១​ ខណ្ឌ​ឫស្សី​កែវ​ រាជ​ធានី​ភ្នំពេញ​។

ក្រោយ​ពេល​កេីត​ហេតុ​ជន​រង​គ្រោះ​បានទៅ​ដាក់​ពាក្យ​បណ្ដឹង​នឹង​ដដេីម្បីឲ្យ​សមត្ថកិច្ច​សេីប​សង្កេត​តាម​ចាប់​ជន​បង្ក​៕

អត្ថបទដែលជាប់ទាក់ទង