កម្មការិនីម្នាក់បានស្លាប់ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះរោងចក្រយីដា នៅស្រុកកៀនស្វាយ

ស្ត្រីជាកម្មការិនីម្នាក់បានស្លាប់ក្នុងហេតុការណ៍គ្រោះអគ្គីភ័យឆេះរោងចក្រយីដា(មេនូហ្វេកធីរើ ខូ អិលធីឌី) Yi Da Manufacturer Co;Ltd ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាលនៅវេលាម៉ោង៦:៤០នាទីព្រឹកថ្ងៃព្រហស្បតិ៍ទី១៨ ខែមករា ឆ្នាំ២០២៤។

ដោយមានការដឹកនាំបញ្ជាដោយផ្ទាល់ពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្ត, លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល, លោកឧត្ដមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធខេត្ត, លោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តនិងអាជ្ញាធរពាក់ព័ន្ធបានចុះមកដល់កន្លែងកើតហេតុដើម្បីជួយធ្វើការពន្លត់ និងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន១៥គ្រឿង។

តាមប្រភពថា ក្នុងករណីអគ្គិភ័យនេះ បានបណ្តាលឲ្យខូចខាតអគារ០១កន្លែង និងសម្ភារនៅខាងក្នុងអគារជាច្រើននិងមានកម្មការិនីម្នាក់បានស្លាប់ឈ្មោះ សុខ ឆវី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល និងមានអ្នកដែលជួយពន្លត់ចំនួន០៤នាក់ទៀត មានបញ្ហាថប់ដង្ហើមត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ។

ប្រភពបានបញ្ជាក់ថា ករណីអគ្គិភ័យខាងលើត្រូវពន្លត់បាន១០០% នៅម៉ោង៩៖៥០នាទីព្រឹកថ្ងៃទី១៨ ខែមករានេះដដែល៕

អត្ថបទដែលជាប់ទាក់ទង