លោកស្នងការ ឈឿន សុចិត្ត៖ ណែនាំដល់លោកអធិការ និងលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើការគ្រប់គ្រងមុខសញ្ញាបទល្មើស មុខសញ្ញាគ្រឿងញៀន និងក្រុមក្មេងទំនើង

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រខេត្ត ឆ្នាំ២០២៤។

ក្នុងប្រជុំក៏មានការអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរង, នាយការិយាល័យជំនាញពាក់ព័ន្ធ, លោកអធិការនគរបាលស្រុក-ក្រុង, លោកមេបញ្ជាការវរៈសេនាតូចលេខ៦០៥, លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ, លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល
សរុបរួមចំនួន១៦០រូប។

នៅក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោស្នងការ សង្កត់ធ្ងន់លើបញ្ហាសន្តិសុខ ដោយណែនាំដល់លោកអធិការ និងលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើការគ្រប់គ្រងមុខសញ្ញាបទល្មើស មុខសញ្ញាគ្រឿងញៀន និងក្រុមក្មេងទំនើង ធ្វើការត្រួតពិនិត្យរដ្ឋបាលនៅតាមផ្ទះសំណាក់ ផ្ទះជួល ឃ្លាំងជួល ទីតាំងកម្សាន្តសប្បាយនៅក្នុងមូលដ្ឋានរបស់ខ្លួន សំដៅបង្ការទប់ស្កាត់បទល្មើស កុំឲ្យកើតមានក្នុងមូលដ្ឋានរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង