លោកស្នងការ ឈឿន សុចិត្ត បញ្ជាភ្លាម អធិការកៀនស្វាយចាប់បាន២នាក់ភ្លែត

បន្ទាប់ពីសារព័ត៌មានមួយបានបង្ហោះឃ្លីបវីដេអូ បង្ហាញពីសកម្មភាពស្ត្រី៣នាក់ វាយក្មេងស្រីម្នាក់ ហើយបានលើកឡើងថា សមត្ថកិច្ចមិនបានឃាត់ខ្លួនជនបង្កព្រោះមិនគ្រប់អាយុ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានបញ្ជាឱ្យលោកអធិការនគបាលស្រុកកៀនស្វាយ ស្រាវជ្រាវករណីខាងលើភ្លាមៗ។

ជាលទ្ធផលកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកៀនស្វាយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋបើកការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួននារីបង្កចំនួនពីរនាក់ រួចបានកសាងសំណុំរឿងអនុវត្តតាមនីតិវិធីភ្លាមៗផងដែរ។

ចំពោះ នារីឈ្មោះ ឡុង ស្រីពេជ្រ ភេទស្រី មានឆ្នាំកំណើត២០១០ ជាអនីតិជន មិនទាន់គ្រប់អាយុ សមត្ថកិច្ចអប់រំឱ្យគាត់ទៅផ្ទះវិញ៕

អត្ថបទដែលជាប់ទាក់ទង