មេប៉ូលិសខេត្តកណ្ដាលទុករយះពេល២៤ម៉ោងឲ្យគេហទំព័រព័ត៌មាន សាន្តព្រហ្ម ធ្វើការកែតម្រូវព័ត៌មានមិនពិតជាបន្ទាន់

បន្ទាប់ពីពិនិត្យឃើញថា គេហទំព័រព័ត៌មានសាន្តព្រហ្មផ្សព្វផ្សាយព័ត៌មានមិនពិតថា ក្មេងស្រីម្នាក់ត្រូវជនបង្ក៧នាក់ វាយធ្វើបាបតែសមត្ថកិច្ចប៉ុស្តិ៍ដីឥដ្ឋ ស្រុកកៀនស្វាយ មិនចាប់ខ្លួនទេ ថាមិនទាន់គ្រប់អាយុ តើឯណាទៅយុត្តិធម៌សម្រាប់ក្មេងស្រីរងគ្រោះ?

បើតាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានបញ្ជាក់ថា ចំពោះករណីខាងលើ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចំណាត់ការទៅតាមនីតិវិធីរួចហើយ។

គួរជម្រាបជូនថា ក្រោយកើតហេតុលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានបញ្ជាឱ្យលោកអធិការនគបាលស្រុកកៀនស្វាយបើកការស្រាវជ្រាវករណីភ្លាមៗ។ ជាលទ្ធផលកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកៀនស្វាយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋបើកការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួននារីបង្កចំនួនពីរនាក់ រួចបានកសាងសំណុំរឿងអនុវត្តតាមនីតិវិធីភ្លាមៗផងដែរ។ ចំពោះ នារីឈ្មោះ ឡុង ស្រីពេជ្រ ភេទស្រី មានឆ្នាំកំណើត២០១០ ជាអនីតិជន មិនទាន់គ្រប់អាយុ សមត្ថកិច្ចអប់រំឱ្យគាត់ទៅផ្ទះវិញ

  • ទាក់ទិននឹងការចុះផ្សាយព័ត៌មានមិនពិតគេហទំព័រព័ត៌មាន សាន្តព្រហ្ម ខាងលើ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលសម្រេចទុករយៈពេល២៤ម៉ោង ឲ្យគេហទំព័រព័ត៌មាន សាន្តព្រហ្ម ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ធ្វើការកែតម្រូវនូវព័ត៌មានដែលបានចុះផ្សាយមិនពិតខាងលើជាបន្ទាន់ បើមិនដូច្នេះទេ សមត្ថកិច្ចជំនាញនឹងចាត់ការតាមនីតិវិធី៕
អត្ថបទដែលជាប់ទាក់ទង