មន្ត្រីនគរបាលខេត្តព្រៃវែង និងមេឃុំ-ចៅសង្កាត់ សិក្សាវគ្គបំពាក់បំប៉ន ស្ដីពីការចាត់តាំងអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» និងការងារនគរបាល និងសហគមន៍
ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបើកវគ្គបំពាក់បំប៉ន ស្ដីពីការចាត់តាំងអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» និងការងារនគរបាល និងសហគមន៍ សម្រាប់មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក ទាំង ១៣ និងមន្ត្រីនគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាល រួមនិងមេឃុំ-ចៅសង្កាត់ ក្នុងខេត្តព្រៃវែង សិក្សាពង្រឹងចំណេះជំនាញបន្ថែមទៀតដើម្បីអនុវត្ត និងពន្លឿនប្រសិទ្ធភាពការងារក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ ក្នុងការបម្រើសង្គមជាតិ និងប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា វគ្គបំពាក់បំប៉ននេះ ធ្វើឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅសាលប្រជុំទួលបារាយអណ្ដែត នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដោយមានការអញ្ជើញបង្ហាត់បង្រៀនដោយ លោកឧត្តមសេនីយ៍ទោ ងួន ផេងសែ អនុប្រធាននាយកដ្ឋានសរុបផែនការ និងលោក វរសេនីយ៍ឯក ឆាយ ម៉េងហ៊ អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕