ឯកឧត្ដម គួច ចំរើន៖ តាមបណ្ដោយឆ្នេរ យេីងមានបន្ទប់ទឹកសាធារណៈ រួចហេីយ តែសុខចិត្តដើរមកបន្ទោបង់ដាក់របងទៅវិញ
ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ និងជាអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្ដម គួច ចំរើន បានបង្ហោះរូបភាពបុគ្គលចំនួន០៣នាក់លើបណ្ដាញសង្គមកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធការបន្ទោបង់(នោម)ពាាវាលពាសកាលគ្មានសណ្ដាប់ធ្នាប់ នៅតាមឆ្នេរសាធារណៈខណៈអាជ្ញាធរខេត្តព្រះសីហនុបានខិតខំរៀបចំឲ្យមានបន្ទប់ទឹកសាធារណៈជាច្រើនកន្លែងរួចមកហេីយ។
នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដម គួច ចំរើន បានលើកឡើងថា «តាមបណ្ដោយឆ្នេរ យេីងមានបន្ទប់ទឹកសាធារណៈ រួចហេីយដែរតែសុខចិត្តដេីរមកបន្ទោបង់ដាក់របងទៅវិញ»។
ឯកឧត្ដមអភិបាលខេត្តបានគូសបញ្ជាក់ថា «ប្រាប់ហេីយថាកុំ តែខ្ញុំមានរូបគឺបង្ហោះហេីយ»។
ទន្ទឹមនោះ ឯកឧត្ដមប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុក៏បានថ្លែងអំណរគុណផងដែរចំពោះអ្នកដែលបានថតរូបនិងផ្ញេីរូបបុគ្គលដែលបន្ទោបង់ពាាវាលពាសកាលគ្មានសណ្ដាប់ធ្នាប់ នៅតាមឆ្នេរសាធារណៈមកឲ្យឯកឧត្ដមផងដែរ៕