ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញទស្សនកិច្ច ក្នុងក្រុមហ៊ុន Kibing Group (M) Sdn. Bhd. នៅប្រទេសម៉ាឡេស៊ី

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីព្រឹកថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ដែលរួមមានតំណាងក្រសួងរ៉ែ និងថាមពល និងគណៈកម្មាធិការវិនិយោគកម្ពុជា ចុះទស្សនកិច្ចរោងចក្រផលិតកញ្ចក់ នៃក្រុមហ៊ុន Kibing Group និងបានទទួលជួបពិភាក្សាការងារជាមួយលោក Guan Ming នាយកប្រតិបត្តិ ក្រុមហ៊ុន Kibing Group (M) Sdn.Bhd. ក្នុងដំណើរបំពេញទស្សនកិច្ចទាក់ទាញវិនិយោគិន ក្នុងទីក្រុងSeremban ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២១-២៣ ខែមករា ឆ្នាំ២០២៤។

ក្រុមហ៊ុន Kibing បង្កើតឡើងក្នុងឆ្នាំ១៩៨៨ ដែលប្រតិបត្តិការលើការផលិត និងផ្តល់ដំណោះស្រាយលើវិស័យកញ្ចក់គ្រប់ប្រភេទធំមួយនៅក្នុងប្រទេសចិន មានបុគ្គលិកប្រមាណ ១៥០០០នាក់ នៅទូទាំងពិភពលោក។ ក្រុមហ៊ុននេះជាប់ចំណាត់ថ្នាក់លេខ៣ ទូទាំងពិភពលោក សម្រាប់ការផលិតកញ្ចក់សូឡា៕

អត្ថបទដែលជាប់ទាក់ទង