បង្ក្រាបគ្រឿង​ញៀនជាងមួយតោន ខណៈ​ឈ្មួញ​លួចដឹកតាមសមុទ្រ​នៅខេត្ត​ព្រះសីហនុ​

 

កម្លាំងជំនាញ​បានបើក​ប្រតិបត្តិការ​ចុះស្រាវជ្រាវបង្ក្រាប​ និងឃាត់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ឈ្មួញ​ជួញ​ដូរ​គ្រឿង​ញៀន​លួចដឹកតាមសមុទ្រ​ចំនួន​៥នាក់​ រួមនឹងវត្ថុតាង​គ្រឿងញៀន​ជាង ១តោន។ នេះបើតាមការបញ្ជាក់របស់សមត្ថកិច្ច​នគរបាល​មន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ​២០២៤នេះ។

ប្រភពបានបញ្ជាក់ថា សារធាតុញៀនដែលបង្ក្រាបបាននេះ ជាប្រភេទ កេតតាមីន និងមេតំហ្វេតាមីន​ដែលត្រូវបានបង្ក្រាបកាលពីពេលថ្មីៗនេះ នៅលើដែនសមុទ្រ នៃខេត្តព្រះសីហនុ និងបានបញ្ជូនខ្លួនពួកគេ ​មកសាកសួរ​នៅមន្ទីរប្រឆាំងគ្រឿងញៀន​ ព្រមទាំង​បង្ហាញមុខជនបរទេសចំនួន៥នាក់ និងគ្រឿងញៀន​ជាសាធារណៈ​ មុននិងបញ្ជូនខ្លួនទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់​។

សូមរម្លឹកផងដែរថា​ កាលពីកាលពីថ្ងៃទី២០ ខែមករាថ្មីៗនេះ​ កម្លាំងសមត្ថកិច្ចជំនាញ​ នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ ក៏បាន​បង្ក្រាប​ករណីគ្រឿងញៀនបានប្រមាណជាង ១តោនដូចគ្នា នៅ​ស្រុក​ជ័យ​សែន ​ខេត្ត​ព្រះ​វិហារផងដែរ៕

អត្ថបទដែលជាប់ទាក់ទង