អាជ្ញាធរចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ និងដុតបំផ្លាញវត្ថុតាងចោលនៅនឹងកន្លែង

ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត កម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ​និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជីវាំង រួមជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ រដ្ឋបាលជលផលខេត្តបាត់ដំបង សហគមន៏នេសាទ ឃុំកោះជីវាំង ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ ជាអធិការនគរបាលស្រុកឯកភ្នំ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ បានចុះបង្រ្កាបបទល្មើសនេសាទ ០១លើក នៅចំណុចអូរបឹងក្របីស្អុយ ក្នុងដែនអភិរក្សអតីតឡូតិ៍នេសាទលេខ២ ស្ថិតក្នុងភូមិសាស្រ្តឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង​ មានចូលរួមកម្លាំងចំរុះសរុបចំនួន ៣២នាក់។

សមត្ថកិច្ចបានប្រើប្រាស់សម្ភារៈក្នុងកិច្ចប្រតិបត្តិការនេះរួមមាន កាណូតចំនួន១២គ្រឿង។ ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន៖
១.សាច់មងប្រវែង ៧០០ម៉ែត្រ, ២.ឡុកចាប់ត្រីចំនួន០១, ៣.បង្គោល ២០០ដើម, ៤.ប្រលែងកូនត្រីចម្រុះ ២៥គីឡូក្រាម។

ចំពោះករណីខាងលើនេះ  រាល់វត្ថុតាងដែលបង្ក្រាបបានសមត្ថកិច្ចកាប់បំផ្លាញនិងដុតកម្ទេច ចោលនៅនឹងកន្លែង ដោយឡែកជនល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍៕

អត្ថបទដែលជាប់ទាក់ទង