កម្លាំងប៉ូលិសសង្កាត់តាខ្មៅបង្ក្រាបបានជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីរក្សាទុកនិងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន!

កម្លាំងមន្ត្រីនគរបាលរដ្ឋបាលសង្កាត់តាខ្មៅបង្ក្រាបបានជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីរក្សាទុកនិងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀននៅវេលាម៉ោង០០៖៣៥នាទីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នៅចំណុច ក្រោមស្ពានព្រែកសំរោងភូមិព្រែកសំរោង០១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យទាំង៤នាក់រួមមាន៖
១. ឈ្មោះ ផាត ផលីន ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរទីលំនៅភូមិព្រែកសំរោង០៣សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរជាងដែក ត្រូវបានឃាត់ខ្លួន។

២. ឈ្មោះ កែវចិត្រា ហៅសុខសាន ហៅអូនភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិព្រែកសំរោង០១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបររត់តុ ត្រូវបានឃាត់ខ្លួន។

៣. ឈ្មោះ វ៉ែន វ៉ាន់ណេត ហៅខ្មៅ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែររស់នៅភូមិព្រែកសំរោង០១ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់លៀស ត្រូវបានឃាត់ខ្លួន។

៤. ឈ្មោះ ហុត ហ័រ ហៅក្រាក់ ភេទប្រុសអាយុ១៦ឆ្នាំ រស់នៅភូមិលេខ០១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរជាងដែក ត្រូវបានឃាត់ខ្លួន។

វត្ថុតាងចាប់យករួមមាន៖ *ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀចំនួន០៤កញ្ចប់ធំល្មម,*ទូរស័ព្ទដៃចំនួន០២គ្រឿងម៉ាកreolmeពណ៏ខៀវចំនួន០១ម៉ាកiphoneពណ៏ខ្មៅចំនួន០១,*ម៉ូតូចំនួន០២គ្រឿង, *ម៉ាកc១២៥ពណ៏ខ្មៅសេរីឆ្នាំ២០១៩ឡើងតែម២០២២ពាក់ស្លាកលេខកណ្តាល១A៦៤០ម៉ាកc១២៥ពណ៏ខ្មៅសេរីឆ្នាំ២០១៨ឡើងតែម២០១៩ពាក់ស្លាកលេខកណ្តាល១Z៦៨៤០។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងអធិការដ្ឋាន កម្លាំងប៉ុស្តិ៍៍នគរបាលរដ្ឋបាលប្រចាំកានៅគោលដៅសួនច្បារមាត់ទន្លេគោលដៅរង្វង់មូលព្រែកសំរោងនិងក្រោមស្ពានព្រែកសំរោងបានសហការណ៍ជាមួយកម្លាំងអន្តរាគមន៍ដែលប្រចាំកានៅអធិការដ្ឋានបានធ្វើកាស្ទាក់ឃាត់ក្មេងវាយគ្នានៅសួនច្បារមាត់ទន្លេស្រាប់ប្រទះឃើញមានម៉ូតូចំនួន០២គ្រឿងជិះគ្នា០៤នាក់មកដល់ចំណុចផ្លូវកោឡើងស្ពានព្រែកសំរោងម៉ូតូ០១គ្រឿងជិះគ្នា០២នាក់ដួលបណ្តាលឲ្យឈ្មោះ កែវ ចិត្រា ហៅសុខសានហៅអូនមានរបួសជើងខាងឆ្វេងចំណែកឈ្មោះ ផាត ផលីន បានរត់ឡើងជិះម៉ូតូរបស់ប្អូនមួយគ្រឿងទៀត។ ពេលជិះមកដល់ចំណុចក្រោមស្ពានព្រែកសំសមត្ថកិច្ចយើងនៅប្រចាំកាគោលដៅក្រោមស្ពានក៍បានធ្វើកាឃាត់រកឃើញម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់ធំល្មមនៅលើដីក្បែរជើងរបស់ឈ្មោះ ផាត ផលីន កម្លាំងយើងរាយការណ៍ជូនលោកអធិការនាំជនសង្ស័យទាំង០៤នាក់រួមនិងវត្ថុតាងយកមកប៉ុស្តិ៍តាខ្មៅដើម្បីធ្វើកាសួរនាំនិងបញ្ជូនបន្តមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុង
តាខ្មៅដើម្បីសួរនាំ។

នៅចំពោមុខសមត្ថកិច្ចជនសង្ស័យឈ្មោះនផាត ផលីន បានឆ្លើយប្រាប់សមត្ថកិច្ចថាថ្នាំញៀនចំនួន០៤កញ្ចប់ដែលសមត្ថកិច្ចរកឃើញនោះឈ្មោះ កែវ ចិត្រា ហៅសុខសាន ហៅអូនបានឲ្យខ្លួនទុក។ ចំណែកឈ្មោះ កែវ ចិត្រា ហៅសុខសាន ហៅអូនបានឆ្លើយប្រាប់សមត្ថកិច្ចយើងថានខ្លួនត្រូវបានឈ្មោះ ហៃភេទប្រុស អាយុប្រហែលម្ភៃឆ្នាំជាងមានទីលំនៅម្តុំចំពុះក្អែកត្រោយខាងកើតប្រើឲ្យទៅយកថង់អាវដែលដាក់នៅក្បែរជើងសរសរកន្លែងផ្ញើរម៉ូតូផ្ទះសំណាក់យីហោទិតហ៊ួរហើយឈ្មោះ ហៃ ប្រាប់ឲ្យប្រគល់ថង់នោះឲ្យទៅឈ្មោះ ផាត ផលីន ជាអ្នកទុក ខ្លួនមិនបានដឹងថានៅក្នុងថង់នោះមានដាក់អ្វីខ្លះទេ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់កាតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង