នាំខ្លួនអ្នកលេងល្បែងស៊ីសងដោយខុសច្បាប់៤នាក់ទៅអប់រំណែនាំ

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោ​កវរ​សេនីយ៍ទោ សេង លុច ​អធិការនគរបាលស្រុកថ្មគោល នៅវេលាម៉ោង១៥៖០០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ គឺលេងបៀរតង នៅចំណុចក្រុម០៨ ភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ០៤នាក់ ៖

១-ឈ្មោះ ប៉ិញ ឈួយ ភេទប្រុស អាយុ ៦១ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ជាម្ចាស់ផ្ទះ ។

២-ឈ្មោះ វឿន សាវ៉ន ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

៣-ឈ្មោះ ជឿង សារ័ត្ន ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

៤-ឈ្មោះ ផាត ពិសី ភេទស្រី អាយុ ៤១ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

វត្ថុតាង​ដកហូត​រួម​មាន​៖បៀរតងចំនួន ១១២សន្លឹក, កំរាលភួយចំនួន០១និងកន្ទេលចំនួន០៣។

នៅក្នុងកំឡុងពេលនាំខ្លួនមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃ អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៤នាក់ខាងលើ ត្រូវបានធ្វើការអប់រំ និងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀត រួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕

អត្ថបទដែលជាប់ទាក់ទង