ក្រុមប៉ូលិសស្រុកត្រពាំងប្រាសាទចុះបង្ក្រាបទីតាំងល្បែងជល់មាន់ចល័តមួយកន្លែង នៅចំណុចផ្ទះទុកចោលក្នុងចំការស្វាយ


កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ក្រោយពីបានទទួលព័ត៌មានពីបណ្ដាញសង្គម និងសារព័ត៌មានមួយចំនួនទៀត រាយការណ៍ជូន លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យបានចាត់លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ ដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះធ្វើការបង្ក្រាបទីតាំងល្បែងជល់មាន់ចល័ត មួយកន្លែង នៅចំណុចផ្ទះទុកចោលក្នុងចំការស្វាយ ស្ថិតក្នុងភូមិតេជោអភិវឌ្ឍន៍ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ក្នុងកិច្ចប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចបានបង្រ្កាប និងដកហូតបានវត្ថុតាងរួមមាន៖ ជញ្ជីងថ្លឹងមាន់០១,ការ៉ុងហ៊ុពទ្ធ័ធ្វើជារង្វង់មូលដើម្បីប្រជល់លេងមាន់(ស៊ុម)២២ការ៉ុង,ការ៉ងដាក់មាន់ចំនួន០៣,ក្រដាស់កត់បក្សីកីឡាចំនួន០៨,ទ្រុងដែកសំរាប់ក្រុងមាន់ចំនួន០១,ស្កុតសំរាប់ រុំខ្នាយមាន់ជាច្រើនដុំ។ ចំណែកអ្នកលេងបានរត់បាត់អស់ មុនពេលសមត្ថកិច្ចទៅដល់៕

អត្ថបទដែលជាប់ទាក់ទង