លោកស្នងការខេត្តស្ទឹងត្រែងស្នើឲ្យតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ត្រូវមានឆន្ទះក្នុងការកសាង និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធរបស់អង្គភាព

លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា បានស្នើឲ្យតាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ត្រូវមានឆន្ទះក្នុងការកសាង និងថែរក្សានូវហេដ្ឋារចនាសម្ព័ន្ធរបស់អង្គភាព។

ការស្នើរបស់លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្ត ស្ទឹងត្រែងនាថ្ងៃព្រហស្បតិ៍ទី២៥ ខែមករា ឆ្នាំ២០២៤ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការណ៍សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម និងការងារនគរបាល និងសហគមន៍ ប្រចាំខែមករា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត នៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។

ក្នុងកិច្ចប្រជុំខាងលើក៏មានការអញ្ជើញចូលរួមពី លោក-លោកស្រីស្នងការរង អនុផែន នាយការិយាល័យជំនាញទាំងអស់ អធិការក្រុង-ស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៣៤ឃុំ-សង្កាត់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការបានសូមឲ្យយកចិត្តទុកដាក់អនុវត្តតាមតួនាទីភារកិច្ច និងតាមឋាននុក្រម ដែលថ្នាក់ដឹកនាំបានប្រគល់អោយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង