លោក វ៉ា សុវ៉ាត សូមថ្លែងអំណរគុណដល់សាលាដំបូងរាជធានីភ្នំពេញដែលបានជួយសម្រួល កែតម្រូវ សំបុត្រកំណើត និងសំបុត្រអាពាហ៍ពិពាហ៍ មិនអស់លុយកាក់
លោក វ៉ា សុវ៉ាត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមប្រធានសាលាដំបូងរាជធានីភ្នំពេញ, លោកចៅក្រម សាយ សម្ផស្សសេរី និងលោកក្រឡាបញ្ជី ហៀវ សុគន្ធ ដែលបានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជាដែលថ្នាក់ដឹកនាំដាក់ចេញ ដោយភាពម្ចាស់ការ និង ការទទួលខុសត្រូវខ្ពស់ ដែលបានជួយសម្រួល កែតម្រូវ សំបុត្រកំណើត និងសំបុត្រអាពាហ៍ពិពាហ៍របស់លោកដោយមិនមានអស់លុយ អស់កាក់ឡេីយ ថែមទាំងឆាប់រហ័សទៀតផង។ លោកបន្តថា នេះហេីយជាជំហានល្អមួយសំរាប់កំណែទម្រង់ថ្នាក់ជាតិទាំងមូល។ នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Va Sovath ដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
គួបញ្ជាក់ថា ការពន្លឿនការដោះស្រាយលើបញ្ហាអត្រានុកូលដ្ឋាន (បញ្ហាសំបុត្រកំណើតសំបុត្រមរណភាព និងសំបុត្រអាពាហ៍ពិពាហ៍ ) ជូនបងប្អូនប្រជាពលរដ្ឋ គឺជាការងារអាទិភាពមួយនៅក្នុងដំណើរការនៃការអនុវត្តយុទ្ធនាការដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌៕