កម្លាំងPMខេត្តកណ្ដាលចុះឃាត់ខ្លួនជនសង្ស័យ៣នាក់ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារពាក់ព័ន្ធករណីរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

កម្លាំងកងរាជអាវុធហត្ថស្រុកអង្គស្នួល កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
និងដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី សំ តុលា  មេបញ្ជាការខេត្តនិងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ស្រី០១នាក់។

វត្ថុតាងចាប់យករួមមាន៖ ថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន០១កញ្ចប់, សម្ភារៈប្រើប្រាស់មួយចំនួន។

ចំពោះជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាលហើយ៕

អត្ថបទដែលជាប់ទាក់ទង