កម្ពុជានឹងមានស្ពានឆ្លងទន្លេមេគង្គមួយទៀតក្នុងពេលឆាប់ៗនេះ!

ព្រះរាជាណាចក្រកម្ពុជានឹងមានស្ពានឆ្លងទន្លេមេគង្គមួយទៀតក្នុងពេលឆាប់ៗនេះ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រភពព័ត៌មានបានបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេមេគង្គទី១ ក្នុងខេត្តក្រចេះ៖

*ប្រវែងស្ពាន៖ ១៧៦១ ម៉ែត្រ

*ត្រើយខាងកើត៖ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ 

*ត្រើយខាងលិច៖ ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

*បើកការដ្ឋានសាងសង់៖ ០២/មករា/២០២៣

*គ្រោងបញ្ចប់ការសាងសង់៖ មិថុនា/២០២៦

*រយៈពេលសាងសង់៖ ៤២ខ៕

អត្ថបទដែលជាប់ទាក់ទង