ស្នងការខេត្តកំពតឧបត្ថម្ភអំពូលសូឡា៦៥ដើម ភ្លឺចិញ្ចាចតាមដងផ្លូវក្នុងសង្កាត់ត្រើយកោះ

កំពត៖ ប្រជាពលរដ្ឋក្នុងសង្កាត់ត្រើយកោះទទួលបានអំពូលសូឡាចំនួន៦៥ដើមពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពតនិងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានសង្កាត់ដើម្បីបំភ្លឺតាមដងផ្លូវឲ្យភ្លឺចិញ្ចែងចិញ្ចាចងាយស្រួលដល់ការធ្វើដំណើរពេលយប់ទៀតផង។

គួរជម្រាបជូនថា ក្នុងនាមជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានសង្កាត់ត្រើយកោះ និងដោយមានការសំណូមពរនិងស្នើសុំពីបងប្អូនពលរដ្ឋក្នុងមូលដ្ឋាន លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ មិនត្រឹមតែបានជួយឧបត្ថម្ភអំពូលសូឡាចំនួន៦៥អំពូលតែប៉ុណ្ណោះទេ ប៉ុន្តែលោកក៏បានជួយឧបត្ថម្ភការដាក់លូជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង